ព្រះត្រៃបិដក ភាគ ៣០
ជាគាថាមិនធ្លាក់ក្នុងអាជ្ញា មិនធ្លាក់ចុះក្នុងសស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុនេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។
កុលាវកសូត្រ ទី៦
[៣៦៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា សង្គ្រាមនៃទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះឯង ពួកអសុរមានជ័យជំនះ ពួកទេវតាបរាជ័យ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាចាញ់ហើយរត់ ឈមមុខទៅទិសខាងជើង ពួកអសុរក៏ដេញតាមពួកទេវតានោះៗ។
[៣៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយនឹងមាតលិសង្គាហកទេវបុត្ត ដោយគាថា ថា
ID: 636849058378928369
ទៅកាន់ទំព័រ៖