ព្រះត្រៃបិដក ភាគ ៣០

​ន​ទុ​ព្ភិ​យសូ​ត្រ​ ​ទី៧​


 [​៣៦៦​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ហើយ​ថា​ ​សក្ក​ទេ​វាន​មិន្ទ​ ​ទៅ​រក​ទីស្ងាត់​ ​ពួន​សម្ងំ​ ​ហើយ​កើត​សេចក្តី​ត្រិះរិះ​ ​ក្នុងចិត្ត​យ៉ាងនេះ​ថា​ ​បុគ្គល​ណា​ជាស​ត្រូវ​នឹង​អាត្មាអញ​ ​អាត្មាអញ​ ​មិន​ត្រូវ​ប្រទូស្ត​ដល់​សត្រូវ​នោះ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​ ​ដឹង​នូវ​ការ​ត្រិះរិះ​ ​ក្នុងចិត្ត​របស់​ ​សក្ក​ទេ​វាន​មិន្ទ​ ​ដោយចិត្ត​ហើយ​ ​ក៏​ចូល​ទៅ​រក​សក្ក​ទេ​វាន​មិន្ទ​។​
 [​៣៦៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​បានឃើញ​វេបចិត្តិ​អសុរិន្ទ​ ​កំពុងតែ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​វេបចិត្តិ​អសុរិន្ទ​ ​យ៉ាងនេះ​ថា​ ​ម្នាល​វេបចិត្តិ​ ​អ្នក​ចូរ​ឈប់​ ​អ្នកឯង​ត្រូវ​យើង​ចាប់​។​ ​វេបចិត្តិ​អសុរិន្ទ​ពោល​ថា​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ ​ចិត្ត​ណា​របស់​លោក​ ​មាន​ក្នុង​កាលមុន​ ​បពិត្រ​លោកអ្នក​និទ៌ុក្ខ​ ​លោក​លះបង់​ ​នូវ​ចិត្ត​នោះ​ហើយ​ឬ​។​ ​សក្កទេវរាជ​ត្រាស់​ថា​ ​ម្នាល​វេបចិត្តិ​ ​អ្នកឯង​ចូរ​ស្បថ​ ​ដើម្បីកុំឲ្យ​ប្រទូស្ត​ដល់​យើង​ទៀត​ឡើយ​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636849058957301450
ទៅកាន់ទំព័រ៖