ព្រះត្រៃបិដក ភាគ ៣០

​បុគ្គល​ជា​បុរស​ ​(​កូនប្រុស​)​ ​ត្រូវតែ​ខំប្រឹង​ឲ្យ​ទាល់តែ​សម្រេចប្រយោជន៍​ ​ព្រោះថា​ ​បុគ្គល​ជា​បុរស​ឈ្មោះថា​ជា​ប្រយោជន៍​សម្រេច​ល្អ​ហើយ​ ​នេះ​ជា​ពាក្យ​របស់​វិរោចន​អសុរិន្ទ​។​
​[​៣៧១​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​បុគ្គល​ជា​បុរស​ ​ត្រូវតែ​ខំប្រឹង​ឲ្យ​ទាល់តែ​សម្រេចប្រយោជន៍​ ​ប្រយោជន៍​ទាំងឡាយ​ ​(​របស់​បុរស​)​ ​ឈ្មោះថា​ ​សម្រេច​ល្អ​ហើយ​ ​ប៉ុន្តែ​ ​ប្រយោជន៍អ្វី​ ​ឲ្យ​ក្រៃលែង​ជាជាង​ខន្តិ​ ​មិន​មាន​ទេ​។​
​[​៣៧២​]​ ​វិរោចន​អសុរិន្ទ​ ​តប​ថា​ ​ពួក​សត្វ​ទាំងអស់​ ​មានប្រយោជន៍​សម្រេច​ហើយ​ ​តាម​សមគួរ​ដល់​ការ​ងា​រនោះៗ​ ​គ្រឿង​បរិភោគ​ ​របស់​ពួក​សត្វ​ទាំងអស់​ ​មានការ​ផ្សំ​ ​ត្រូវ​ទុកជា​សំខាន់​បំផុត​ ​ប្រយោជន៍​ទាំងឡាយ​ ​(​របស់​បុរស​)​ ​ឈ្មោះថា​ ​សម្រេច​ល្អ​ហើយ​ ​នេះ​ជា​ពាក្យ​របស់​វិរោចន​អសុរិន្ទ​។
ថយ | ទំព័រទី ២៦៤ | បន្ទាប់
ID: 636849059578356972
ទៅកាន់ទំព័រ៖