ព្រះត្រៃបិដក ភាគ ៣០

​[​៣៧៣​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ពួក​សត្វ​ទាំងអស់​ ​មានប្រយោជន៍​សម្រេច​ហើយ​ ​តាម​សមគួរ​ដល់​ការ​ងា​រនោះៗ​ ​គ្រឿង​បរិភោគ​របស់​សព្វ​សត្វ​ ​មានការ​ផ្សំ​ ​ត្រូវ​ទុកជា​សំខាន់​បំផុត​ ​ប្រយោជន៍​ទាំងឡាយ​ ​(​របស់​បុរស​)​ ​ឈ្មោះថា​ ​សម្រេច​ល្អ​ហើយ​ ​ប៉ុន្តែ​ប្រយោជន៍អ្វី​ ​ឲ្យ​ក្រៃលែង​ជាង​ខន្តិ​ ​មិន​មាន​ទេ​។​

​អារញ្ញក​សូត្រ​ ​ទី៩​


 [​៣៧៤​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រឿង​ធ្លាប់​មាន​មក​ថា​ ​ពួក​ឥសី​ច្រើន​រូប​ ​ជា​អ្នកមានសីល​ ​មានគុណ​ធម៌​ល្អ​ ​នៅ​អាស្រ័យ​ក្នុង​កុដិ​ ​ដែល​ប្រក់​ដោយ​ស្លឹកឈើ​ ​ក្នុង​ដងព្រៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​និង​វេបចិត្តិ​អសុរិន្ទ​ ​ចូល​ទៅ​រក​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636849059896795186
ទៅកាន់ទំព័រ៖