ព្រះត្រៃបិដក ភាគ ៣០

 [​៣៧៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​វេបចិត្តិ​អសុរិន្ទ​ ​ពាក់​ស្បែ​ក​ឃើ​ង​ដ៏​ក្រាស់​(​១​)​ ​សៀត​នូវ​ព្រះ​ខ័ន​ ​បាំងឆត្រ​ដើរចូល​ទៅកាន់​អាស្រម​តាម​ទ្វារ​ដ៏​ប្រសើរ​ ​ដើរ​ក្បែរ​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​ចម្ងាយ​ប្រមាណ​មួយ​ព្យាម​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​សក្ក​ទេ​វាន​មិន្ទ​ ​ដោះ​ស្បែកជើង​ដ៏​ក្រាស់​ ​ប្រទាន​ព្រះ​ខ័ន​ ​ដល់​ពួក​ទេវតា​ឯទៀត​ ​តែ​មិន​ដំ​ឡោះ​ឆត្រ​ ​ស្តេច​ចូល​ទៅកាន់​អាស្រម​តាម​ទ្វារ​ខាង​ ​បាន​ឈរ​ធ្វើ​អញ្ជលិ​ ​នមស្ការ​ពួក​ឥសី​ ​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​ពី​ខាងក្រោម​ខ្យល់​។​
 [​៣៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​ពួក​ឥសី​អ្នកមានសីល​ ​មានគុណ​ធម៌​ដ៏​ល្អ​ទាំងនោះ​ ​បាន​ពោល​នឹង​សក្ក​ទេ​វាន​មិន្ទ​ ​ដោយ​គាថា​ ​ថា​
​ក្លិន​របស់​ពួក​ឥសី​ ​អ្នក​ប្រព្រឹត្ត​នូវ​វត្ត​ដ៏​យូរ​ ​រមែង​ឃ្លាត​ចេញ​អំពី​កាយ​ ​ផ្សាយ​ទៅតាម​ខ្យល់​ ​បពិត្រ​ ​សហស្សនេត្រ​ ​សូម​ព្រះអង្គ​ ​ចៀសចេញ​ពីទី​នេះ​ទៅ​ ​បពិត្រ​ទេវរាជ​ ​ព្រោះ​ក្លិន​របស់​ពួក​ឥសី​ ​មិន​ស្អាត​ទេ​។​

​(​១​)​ ​ស្បែកជើង​ដ៏​ក្រាស់​តាំងពី៤ជាន់ឡើង​ទៅ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636849060338860471
ទៅកាន់ទំព័រ៖