ព្រះត្រៃបិដក ភាគ ៣០
[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់ក្នុងការខ្ពើមរអើម ក្នុងក្លិននេះទេ។
សមុទ្ទកសូត្រ ទី១០
[៣៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។
[៣៧៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ដ៏ល្អ នៅអាស្រ័យក្នុងកុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្គ្រាមទេវតា និងអសុរ ប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា
ID: 636849060720012271
ទៅកាន់ទំព័រ៖