ព្រះត្រៃបិដក ភាគ ៣០
ពួកទេវតា ប្រកបដោយធម៌ ពួកអសុរ មិនប្រកបដោយធម៌ទេ ភ័យអំពីពួកអសុរនោះ សមជានឹងមានដល់ពួកយើង ជាប្រាកដ បើដូច្នោះ មានតែពួកយើង ត្រូវចូលទៅរក សម្ពរអសុរិន្ទ ហើយសូមនូវអភយទាន។
[៣៨០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ក៏បាត់អំពីកុដិប្រក់ដោយស្លឹក ទៀបឆ្នេរនៃសមុទ្រ ទៅប្រាកដក្នុងទីចំពោះមុខ សម្ពរអសុរិន្ទ ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ ឬបត់នូវដៃ ដែលលា ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ បាននិយាយនឹងសម្ពរអសុរិន្ទ ដោយគាថា ថា
លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមកសូមអភយទាន អំពីសំណាក់សម្ពរអសុរិន្ទ។
ID: 636849061043280761
ទៅកាន់ទំព័រ៖