ព្រះត្រៃបិដក ភាគ ៣០

គ្រានោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ដោយ​ឆាប់​ភ្លាម​ ​ដូច​បុរស​មាន​កំលាំង​ ​លា​ចេញ​នូវ​ដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​លុត​ចុះ​នូវ​មណ្ឌល​ ​នៃ​ជង្គង់​ខាងស្តាំ​លើ​ផែនដី​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ទៅ​រក​ព្រះមានព្រះភាគ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​សូម​ព្រះ​សុគត​ ​ទ្រង់​សំដែងធម៌​ ​សត្វ​ទាំងឡាយ​ ​ដែល​មាន​ធូលី​(​១​)​ ​ស្រាលស្តើង​ ​ក្នុង​ភ្នែក​(​២​)​ ​ក៏​មាន​ខ្លះ​ដែរ​ ​សត្វ​ទាំងនោះ​ ​នឹង​សាបសូន្យ​ ​ព្រោះ​មិនបាន​ស្តាប់ធម៌​ ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​ត្រាស់​ដឹង​នូវ​ធម៌​ ​គង់មាន​។​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​រួចហើយ​ ​ទើប​ពោល​ពាក្យ​នេះ​ ​តទៅទៀត​ថា​
​ពីមុន​រៀងមក​ ​ធម៌​ដែល​ជន​ទាំងឡាយ​ ​អ្នក​ប្រកបដោយ​មន្ទិល​(​៣​)​ ​តែង​គិត​ ​ជា​ធម៌​មិន​បរិសុទ្ធ​ ​កើត​ប្រាកដ​ ​ក្នុង​ដែន​មគធៈ​ ​សូម​ព្រះអង្គ​បើក​នូវ​ទ្វារ​(​៤​)​ ​នៃ​ព្រះនិព្វាន​ ​សត្វ​ទាំងឡាយ​ ​នឹង​ស្តាប់​នូវ​ធម៌​ ​ដែល​ព្រះពុទ្ធ​ជា​អ្នក​ប្រាសចាក​មន្ទិល​ ​ទ្រង់​ត្រាស់​ដឹង​ហើយ​ ​បុរស​ឈរ​នៅ​លើកំពូល​ភ្នំ​សុទ្ធសឹង​ថ្ម​ ​

​(​១​)​ ​បានខាង​កិលេស​ ​មាន​រាគៈ​ ​ជាដើម​។​ ​(​២​)​ ​បានខាង​បញ្ញាចក្ខុ​ ​(​៣​)​ ​សំដៅយក​គ្រូ​ទាំង៦​។​ ​(​៤​)​ ​បានខាង​អរិយមគ្គ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636848719568869542
ទៅកាន់ទំព័រ៖