ព្រះត្រៃបិដក ភាគ ៣០

​ទេវ​វគ្គ​
​បឋម​ទេវ​សូត្រ​ ​ទី១​


 [​៣៨៤​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​ទីនោះ​ឯង​។​បេ​។​
 [​៣៨៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​កាល​កើតជា​មនុស្ស​ក្នុង​ជាតិមុន​ ​បាន​សមាទាន​រក្សា​ ​វត្តបទ​ ​ទាំង៧ប្រការ​បរិបូណ៌​ ​ព្រោះតែ​បាន​សមាទាន​ ​វត្តបទ​ទាំង៧ប្រការ​ ​នោះ​ ​បាន​ជាស​ក្ក​ទេវរាជ​ ​បាន​ដល់​នូវ​ភាព​នៃ​ខ្លួន​ជា​សក្កៈ​។​ ​វត្តបទ​ ​ទាំង៧ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​សក្កទេវរាជ​ ​បាន​សមាទាន​ថា​ ​អាត្មាអញ​ ​ត្រូវជា​អ្នក​ចិញ្ចឹម​មាតាបិតា​ ​អស់មួយជីវិត១​ ​ត្រូវ​គោរព​បុគ្គល​ជា​ច្បង​ក្នុង​ត្រកូល​ ​អស់មួយជីវិត១​ ​ត្រូវ​មាន​វាចា​ល្អិត​ទន់​ ​អស់មួយជីវិត១​ ​មិន​ត្រូវ​មាន​វាចា​ញុះញង់​ ​អស់មួយជីវិត១​ ​ត្រូវ​មានចិត្ត​ប្រាសចាក​សេចក្តី​កំណាញ់​ជា​មន្ទិល​ ​មាន​ទាន​បរិច្ចាគ​ហើយ​ ​មានដៃ​លាង​ ​(​ចាំ​ស្មូម​)​ ​ហើយ​ ​ត្រេកអរ​ក្នុង​ការ​លះបង់​ ​ជា​អ្នក​គួរ​គេ​សូម​បាន​ ​ត្រេកអរ​ក្នុង​ការ​ឲ្យ​ ​និង​ការចែក​រំលែក​ ​នៅ​គ្រប់គ្រង​ផ្ទះ​អស់មួយជីវិត១​ ​ត្រូវ​មានសំដី​ទៀងទាត់​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636849062265470667
ទៅកាន់ទំព័រ៖