ព្រះត្រៃបិដក ភាគ ៣០
ទុតិយទេវសូត្រ ទី២
[៣៨៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ។បេ។
[៣៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទីសម្រាប់សំណាក់ ព្រោះហេតុនោះ បានជាគេហៅថា វាសវៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ
ID: 636849062876265602
ទៅកាន់ទំព័រ៖