ព្រះត្រៃបិដក ភាគ ៣០
បានជាគេហៅថា សហស្សក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសីរបស់សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានសោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។
[៣៨៩] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទទាំង៧ប្រការបរិបូណ៌ ព្រោះហេតុតែបានសមាទានវត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ បានដល់ថាសក្កៈ។ វត្តបទទាំង៧ប្រការ តើដូចម្តេចខ្លះ។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានពាក្យល្អិតទន់ អស់មួយជីវិត១ ត្រូវមានវាចាមិនញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកចែករំលែកនូវទាន ជាអ្នកលាងដៃដើម្បីឲ្យទាន ជាអ្នកត្រេកអរ ក្នុងការលះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រងផ្ទះ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ
ID: 636849063120979599
ទៅកាន់ទំព័រ៖