ព្រះត្រៃបិដក ភាគ ៣០
បានជាគេហៅថា មឃវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានឲ្យទីសម្រាប់សំណាក់ ហេតុនោះ បានជាគេហៅថា វាសវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ គិតឃើញហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ ។ បពិត្រមហលី អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសីនៃសក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ ។ បពិត្រមហលី សក្កទេវានមិន្ទ សោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។
[៣៩៣] បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការ ដ៏បរិបូណ៌ ព្រោះហេតុតែសមាទាន វត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ
ID: 636849063922035417
ទៅកាន់ទំព័រ៖