ព្រះត្រៃបិដក ភាគ ៣០

​គប្បី​ឃើញ​ប្រជុំជន​ដោយ​ជុំវិញ​ ​យ៉ាងណាមិញ​ ​បពិត្រ​ព្រះអង្គ​មាន​បញ្ញា​ល្អ​ ​មាន​ចក្ខុ​ជុំវិញ​ ​ប្រាសចាក​សេចក្តី​សោក​ ​សូម​ព្រះអង្គ​ ​ឡើង​កាន់​ប្រាសាទ​ ​ដ៏ហើយ​ដោយ​ធម៌​ ​គឺ​បញ្ញា​ដូចជា​ភ្នំ​នោះ​ ​ហើយ​ពិចារណាមើល​នូវ​ប្រជុំជន​ ​ដែល​ត្រូវ​សេចក្តី​សោក​គ្រប​សង្កត់​ ​ដែល​ត្រូវជា​តិ​ ​ជរា​ ​គ្រប​សង្កត់​។​ ​បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ ​ទ្រង់​ឈ្នះ​នូវ​សង្គ្រាម​ ​សូម​ព្រះអង្គ​ក្រោក​ឡើង​ ​បពិត្រ​ព្រះអង្គ​ ​ជា​អ្នកនាំ​ទៅ​នូវ​ពពួកសត្វ​ ​ព្រះអង្គ​មិន​មាន​បំណុល​ ​សូម​ទ្រង់​ស្តេច​ទៅ​ក្នុង​លោក​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​សត្វ​ទាំងឡាយ​ ​ជា​អ្នក​ត្រាស់​ដឹង​ ​គង់មាន​។​

 [​៣៦​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​នូវ​សេចក្តី​អារាធនា​ ​របស់​ព្រហ្ម​ផង​ ​ទ្រង់​អាស្រ័យ​នូវ​សេចក្តី​ករុណា​ ​ចំពោះ​សត្វ​ទាំងឡាយ​ផង​ ​ទើប​ទ្រង់​រមិលមើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​រមិលមើល​នូវ​សត្វលោក​ ​ដោយ​ពុទ្ធ​ចក្ខុ​ ​ទ្រង់​បានឃើញ​សត្វ​ទាំងឡាយ​ ​មាន​ភ្នែក​ប្រកបដោយ​ធូលី​តិច​ខ្លះ​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636848719867136602
ទៅកាន់ទំព័រ៖