ព្រះត្រៃបិដក ភាគ ៣០

 
​[​៣៩៦​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​ ​មាន​បុរស​ម្នាក់​ ​នៅក្នុង​ក្រុង​រាជគ្រឹះ​នេះឯង​ ​ជា​មនុស្ស​កំសត់​ ​មនុស្សកំព្រា​ ​ជា​មនុស្ស​ថោកទាប​។​ ​បុរស​នោះ​បាន​សមាទាន​សទ្ធា​ ​សមាទាន​សីលៈ​ ​សមាទាន​សុតៈ​ ​សមាទាន​ចាគៈ​ ​សមាទាន​បញ្ញា​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​ព្រះ​តថាគត​បាន​សំដែង​ហើយ​។​ ​លុះ​បុរស​នោះ​សមាទាន​សទ្ធា​ ​សមាទាន​សីលៈ​ ​សមាទាន​សុតៈ​ ​សមាទាន​ចាគៈ​ ​សមាទាន​បញ្ញា​ ​ក្នុង​ធម៌​វិន័យ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​។​ ​ទេវបុត្រ​នោះ​ ​មាន​សម្បុរ​ ​និង​យស​រុងរឿង​ ​លើស​ជាង​ពួក​ទេវតា​ដទៃ​។​
 ​[​៣៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មក​ក្នុង​រឿង​នោះ​ថា​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​អស្ចារ្យ​ណាស់​ហ្ន៎​ ​ចំឡែក​ណាស់​ហ្ន៎​ ​ព្រោះថា​ ​ទេវបុត្ត​នេះ​ ​កាល​កើតជា​មនុស្ស​ ​ក្នុង​ជាតិមុន​ ​ជា​មនុស្ស​កំសត់​ ​ជា​មនុស្សកំព្រា​ ​ជា​មនុស្ស​ថោកទាប​សោះ​ ​បុរស​នោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​បាន​មក​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636849064806526007
ទៅកាន់ទំព័រ៖