ព្រះត្រៃបិដក ភាគ ៣០
សទ្ធារបស់បុគ្គលណា មិនកម្រើក បានតំកល់ដោយប្រពៃ ក្នុងព្រះតថាគត ទាំងសីលរបស់បុគ្គលណាដ៏ល្អ ជាទីត្រេកអរនៃព្រះអរិយៈ ដែលលោកសរសើរហើយ សេចក្តីជ្រះថ្លារបស់បុគ្គលណាមានក្នុងសង្ឃ ទាំងទស្សនៈ ក៏ត្រឹមត្រូវ ពួកបណ្ឌិតហៅបុគ្គលនោះថា មិនមែនជាមនុស្សក្រខ្សត់ខ្សោយទេ ជីវិតរបស់អ្នកនោះ មិនមែនជាមោឃៈទេ ព្រោះហេតុនោះ បណ្ឌិតកាលបើនឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ គួរប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញនូវធម៌ផង។
រាមណេយ្យកសូត្រ ទី៥
[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ
ID: 636849065378178703
ទៅកាន់ទំព័រ៖