ព្រះត្រៃបិដក ភាគ ៣០

​ក្រាបទូល​ដល់​សក្ក​ទេ​វាន​មិន្ទ​ថា​ ​បពិត្រ​ព្រះអង្គ​អ្នក​និទ៌ុក្ខ​ ​រថ​អាជានេយ្យ​ ​ដែល​ទឹមសេះ​មួយ​ពាន់​ ​ខ្ញុំ​ព្រះអង្គ​បាន​ទឹម​បម្រុង​ព្រះអង្គ​ហើយ​ ​សូម​ទ្រង់​សំគាល់​នូវ​កាលគួរ​នឹង​ស្តេច​ទៅ​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លំដាប់នោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ស្តេច​ចុះ​ចាក​វេជយន្ត​ប្រាសាទ​ ​ធ្វើ​អញ្ជលី​នមស្ការ​គ្រប់ទិស​។​
 [​៤០៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​មាត​លិ​សង្គាហក​ទេវបុត្ត​ ​បាន​ក្រាបទូល​សួរ​សក្ក​ទេ​វាន​មិន្ទ​ ​ដោយ​គាថា​ថា​
​ពួក​អ្នកមាន​វិជ្ជា៣ផង​ ​ពួក​ក្សត្រិយ៍​ទាំងអស់​ ​ដែល​គង់នៅ​លើ​ផែនដី​ផង​ ​ពួក​មហារាជ​ទាំងបួន​ផង​ ​ពួក​ទេវតា​មានយស​ក្នុង​ឋាន​តាវត្តិង្ស​ផង​ ​តែង​ថ្វាយបង្គំ​ព្រះអង្គ​ ​បពិត្រ​សក្កទេវរាជ​ ​កាលបើ​យ៉ាងនេះ​ ​ព្រះអង្គ​នឹង​ថ្វាយបង្គំ​អ្នកណា​ ​អ្នកនោះ​ជា​បុគ្គល​គួរ​គេ​បូជា​ ​តើ​ជា​អ្នកណា​។​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636849067040853803
ទៅកាន់ទំព័រ៖