ព្រះត្រៃបិដក ភាគ ៣០
មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មានឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យ ក្នុងបរលោកខ្លះ។ ប្រៀបដូចជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើងក្នុងទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក មានឧបមាយ៉ាងណាមិញ កាលដែលព្រះមានព្រះភាគ ទ្រង់រមិលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់ឃើញសត្វទាំងឡាយ មានភ្នែកប្រកបដោយធូលីតិចខ្លះ មានភ្នែកប្រកបដោយធូលីច្រើនខ្លះ មាឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយទន់ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយងាយខ្លះ
ID: 636848720064867912
ទៅកាន់ទំព័រ៖