ព្រះត្រៃបិដក ភាគ ៣០
[៤១៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា
បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជាបុគ្គលគួរគេបូជា តើជាអ្នកណា។
[៤១៤] សក្កទេវរាជ ត្រាស់ថា ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គណា ជាសម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះព្រះសាស្តាអង្គនោះ ដែលមានព្រះនាមមិនថោកទាប ក្នុងលោកនេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកំចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់អាសវៈហើយ ជាព្រះអរហន្ត
ID: 636849067887142208
ទៅកាន់ទំព័រ៖