ព្រះត្រៃបិដក ភាគ ៣០
ម្នាលមាតលិ ខ្ញុំនមស្ការចំពោះពួកបុគ្គលនោះ ពួកបុគ្គលណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នកត្រេកអរ ក្នុងកិរិយាកំចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះពួកបុគ្គលនោះ។
[៤១៥] មាតលិតបថា បពិត្រសក្កទេវរាជ សេចក្តីពិតថា ទ្រង់នមស្ការចំពោះពួកបុគ្គលណា ពួកបុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះបុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ។
[៤១៦] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោលគាថានេះហើយ ក៏នមស្ការចំពោះព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ។
ID: 636849068100484410
ទៅកាន់ទំព័រ៖