ព្រះត្រៃបិដក ភាគ ៣០

​សេចក្តី​ពិត​ថា​ ​ពួក​ជន​ទាំងនោះ​ ​ដេក​នៅក្នុង​រាងកាយ​មាតា​ដ៏​ស្អុយ​ ​គួរតែ​ថ្វាយបង្គំ​ចំពោះ​ព្រះអង្គ​វិញ​ ​ព្រោះ​ពួក​ជន​ទាំង​នុ៎ះ​ ​មុជ​ចុះ​ក្នុង​សាកសព​គឺ​ផ្ទៃ​មាតា​ ​ពេញដោយ​ការ​ឃ្លាន​ ​និង​ការ​ស្រេក​ ​បពិត្រ​វាសវៈ​ ​ព្រះអង្គ​ស្រឡាញ់​សេចក្តី​ប្រព្រឹត្តិ​ ​របស់​ពួក​អ្នកបួស​នោះ​ ​ដូចម្តេច​ ​សូម​ទ្រង់​ប្រាប់​សេចក្តី​ប្រព្រឹត្តិ​របស់​ពួក​អ្នកបួស​ ​យើងខ្ញុំ​នឹង​ស្តាប់​ពាក្យ​នោះ​របស់​ព្រះអង្គ​។​
​[​៤១៩​]​ ​សក្កទេវរាជ​ ​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​មាត​លិ​ ​ខ្ញុំ​ស្រឡាញ់​ត្រង់​សេចក្តី​ប្រព្រឹត្តិ​ ​របស់​ពួក​អ្នកបួស​នោះ​ ​ព្រោះ​ពួក​អ្នកបួស​នោះ​ ​វៀរចាក​កាម​ណា​ ​មិន​អាល័យ​កាម​នោះ​សោះ​ ​អ្នកបួស​ទាំងនោះ​ ​មិន​ទុក​ស្រូវ​ក្នុង​ជង្រុក​ ​មិន​ទុក​ស្រូវ​ក្នុង​ក្អម​ ​មិន​ទុក​ស្រូវ​ក្នុង​កញ្ច្រែង​ ​ស្វែងរក​តែ​អាហារ​ដែល​អ្នកដទៃ​សម្រេច​
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636849068637105103
ទៅកាន់ទំព័រ៖