ព្រះត្រៃបិដក ភាគ ៣០

​ហើយ​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​ ​ដោយ​អាហារ​នោះ​ ​ជា​អ្នកមាន​វត្ត​ល្អ​ ​និយាយ​តែ​ពាក្យជា​សុភាសិត​ ​ជា​អ្នក​ស្ងប់ស្ងៀម​ ​ប្រព្រឹត្ត​ធម៌​ស្មើ​ ​ម្នាល​មាត​លិ​ ​អម្បាលដូច​ជាពួក​ទេវតា​ ​នៅ​ឈ្លោះ​គ្នា​នឹង​ពួក​អសុរ​ ​ពួក​សត្វ​ជាច្រើន​ ​ក៏​នៅ​ឈ្លោះ​គ្នា​ដែរ​ ​កាលបើ​ពួក​សត្វ​កំពុង​ឈ្លោះ​គ្នា​ ​ពួក​អ្នកបួស​នោះ​ ​មិន​ឈ្លោះ​គ្នា​សោះ​ ​ជា​អ្នក​រំលត់​ក្នុង​ពួក​សត្វ​ ​ដែល​មាន​អាជ្ញា​ដល់​ខ្លួន​ ​កាល​ពួក​សត្វ​ប្រកបដោយ​សេចក្តី​ប្រកាន់​ ​លោក​មិន​មាន​សេចក្តី​ប្រកាន់​ទេ​ ​ម្នាល​មាត​លិ​ ​ខ្ញុំ​ថ្វាយបង្គំ​ចំពោះ​ពួក​អ្នកបួស​នោះ​។​
​[​៤២០​]​ ​បពិត្រ​សក្កទេវរាជ​ ​ទ្រង់​ថ្វាយបង្គំ​ ​ចំពោះ​ពួក​បុគ្គល​ណា​ ​ពួក​បុគ្គល​នោះ​ ​ប្រសើរ​បំផុត​ ​ក្នុង​លោក​ពិតហើយ​ ​បពិត្រ​វាសវៈ​ ​ទ្រង់​ថ្វាយបង្គំ​ ​ចំពោះ​ពួក​បុគ្គល​ណា​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​ថ្វាយបង្គំ​ ​ចំពោះ​ពួក​បុគ្គល​នោះ​ដែរ​។​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636849068865178148
ទៅកាន់ទំព័រ៖