ព្រះត្រៃបិដក ភាគ ៣០

 ​[​៤២៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​ចូល​ទៅ​រក​កោ​ធ​ភក្ខ​យក្ស​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ធ្វើ​សំពត់​ឆៀង​ស្មា​ម្ខាង​ ​លុត​ព្រះ​ជានុមណ្ឌល​ខាងស្តាំ​លើ​ប្រឹថពី​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​កោ​ធ​ភក្ខ​យក្ស​នោះ​ ​ហើយ​បញ្ចេញ​ព្រះនាម​ឲ្យ​ឮ​បីដង​ថា​ ​នែអ្នក​និទ៌ុក្ខ​ ​ខ្ញុំ​ជាស​ក្ក​ទេ​វាន​មិន្ទ​.​.​.​ ​នែអ្នក​និទ៌ុក្ខ​ ​ខ្ញុំ​ជាស​ក្ក​ទេ​វាន​មិន្ទ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សក្ក​ទេ​វាន​មិន្ទ​ ​បញ្ចេញ​ព្រះនាម​ ​ដោយ​ហេ​តុ​ណាៗ​ ​យក្ស​នោះ​ ​ក៏​ត្រឡប់ជា​មាន​សម្បុរ​រឹតតែ​អាក្រក់​ផង​ ​រឹតតែ​មានខ្លួន​តឿ​ ​ពោះ​កំប៉ោង​ផង​ ​ដោយ​ហេ​តុ​នោះ​ៗ​ ​លុះ​មាន​សម្បុរ​រឹតតែ​អាក្រក់​ ​និង​មានខ្លួន​រឹតតែ​តឿ​ ​ពោះ​កំប៉ោង​ហើយ​ ​ក៏​បាត់​ក្នុង​ទីនោះ​ទៅ​។​
 [​៤២៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​គ្រានោះ​ឯង​ ​សក្ក​ទេ​វាន​មិន្ទ​ ​គង់​លើ​អាសនៈ​របស់​ខ្លួន​ ​ពន្យល់​ពួក​ទេវតា​ឋាន​តាវត្តិង្ស​ ​ហើយ​បាន​ពោល​គាថា​ទាំងឡាយ​នេះ​ ​ក្នុង​វេលា​នោះ​ថា​
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636849070341262575
ទៅកាន់ទំព័រ៖