ព្រះត្រៃបិដក ភាគ ៣០
បពិត្រទេវានមិន្ទ សូមទ្រង់រក្សាខ្ញុំផង។ សក្កទេវានមិន្ទ តបថា ម្នាលវេបចិត្តិ អ្នកចូរប្រាប់កលល្បិចដល់ខ្ញុំ។ វេបចិត្តិអសុរិន្ទតបថា បពិត្រអ្នកនិទ៌ុក្ខ ខ្ញុំមិនទាន់ប្រាប់ទេ ចាំខ្ញុំសាកសួរពួកអសុរសិន។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ សាកសួរពួកអសុរថា ម្នាលពួកអ្នកនិទ៌ុក្ខ ខ្លួនខ្ញុំនឹងប្រាប់កលល្បិច ដល់សក្កទេវានមិន្ទទៅឬ។ ពួកអសុរតបថា បពិត្រអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រាប់កលល្បិច ដល់សក្កទេវានមិន្ទឡើយ។
[៤៣០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ ដោយគាថា ថា
បពិត្រមឃវសក្កទេវរាជ ព្រះនាមសុជម្បតិ បុគ្គលមានកលល្បិច តែងទៅកើតក្នុងនរកដ៏ពន្លឹក ដូចជាសម្ពរអសុរិន្ទ ប្រកបដោយកលល្បិច ក៏ឆេះក្នុងនរកអស់មួយរយឆ្នាំគត់។
ID: 636849070974878816
ទៅកាន់ទំព័រ៖