ព្រះត្រៃបិដក ភាគ ៣០

​អ​ច្ច​យសូ​ត្រ​ ​ទី៤​


 [​៤៣១​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ពីរ​រូប​ទាស់ទែងគ្នា​។​ ​បណ្តា​ភិក្ខុ​ពីរ​រូប​នោះ​ ​ភិក្ខុ​មួយ​រូប​និយាយ​រំលោភ​ហួស​។​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​សំដែង​ទោស​ ​តាម​សមគួរ​ដល់​ទោស​ ​ក្នុង​សំណាក់​ភិក្ខុ​នោះ​។​ ​តែ​ភិក្ខុ​នោះ​ក៏​មិន​ទទួល​។​
 ​[​៤៣២​]​ ​គ្រានោះ​ឯង​ ​ពួក​ភិក្ខុ​ជាច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ពីរ​រូប​ក្នុង​សាសនា​នេះ​ ​កើត​ទាស់ទែងគ្នា​ ​បណ្តា​ភិក្ខុ​ទាំងពីរ​រូប​នោះ​ ​ភិក្ខុ​មួយ​រូប​និយាយ​រំលោភ​ហួស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ឯង​ ​ភិក្ខុ​នោះ​សំដែង​ទោស​ ​តាម​សមគួរ​ដល់​ទោស​ ​ក្នុង​សំណាក់​ភិក្ខុ​នោះ​ ​តែ​ភិក្ខុ​នោះ​មិន​ទទួល​។​
ថយ | ទំព័រទី ៣០៣ | បន្ទាប់
ID: 636849071249464522
ទៅកាន់ទំព័រ៖