ព្រះត្រៃបិដក ភាគ ៣០

​គារវ​សូត្រ​ ​ទី២​


 [​៣៨​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទើបនឹងបាន​ត្រាស់​ដឹង​ជា​ដម្បូង​ ​ទ្រង់​គង់នៅ​ក្រោម​ដើម​អជ​បាល​និគ្រោធ​ ​ប្រប​ឆ្នេរ​ស្ទឹង​នេរ​ញ្ជ​រា​ ​ក្នុង​ឧរុ​វេលា​ប្រទេស​។​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ទៅ​ក្នុង​ទីស្ងាត់​ ​ទ្រង់​សម្ងំ​នៅ​ ​មាន​ព្រះ​បរិវិតក្ក​ ​ក្នុង​ព្រះទ័យ​កើតឡើង​ ​យ៉ាងនេះ​ថា​ ​បុគ្គល​មិន​មាន​សេចក្តី​គោរព​ ​មិន​មាន​សេចក្តី​កោតក្រែង​ ​រមែង​នៅជា​ទុក្ខ​ ​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ណា​ហ្ន៎​។​
 [​៣៩​]​ ​ទើប​ព្រះមានព្រះភាគ​ ​មាន​ព្រះ​តំរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដើម្បី​បំពេញ​នូវ​សីលក្ខន្ធ​ ​ដែល​មិនទាន់​ពេញលេញ​ ​តែថា​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អាត្មាអញ​ ​មិនបាន​ឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដែល​បរិបូណ៌​ ​ដោយ​សីល​ជាង​ខ្លួន​អញ​ ​ដែល​អាត្មាអញ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636848720838392155
ទៅកាន់ទំព័រ៖