ព្រះត្រៃបិដក ភាគ ៣០

​អាស្រ័យ​នៅឡើយ​ ​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដើម្បី​បំពេញ​នូវ​សមា​ធិ​ក្ខន្ធ​ ​ដែល​មិនទាន់​ពេញលេញ​ ​តែថា​ ​អាត្មាអញ​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដែល​បរិបូណ៌​ដោយ​សមាធិ​ជាង​ខ្លួន​អញ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​។​បេ​។​ ​ដែល​អាត្មាអញ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅឡើយ​ ​អាត្មាអញ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដើម្បី​បំពេញ​នូវ​បញ្ញា​ខន្ធ​ ​ដែល​មិនទាន់​ពេញលេញ​ ​តែថា​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អាត្មាអញ​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដែល​បរិបូណ៌​ ​ដោយ​បញ្ញា​ជាង​ខ្លួន​អញ​ ​ដែល​អាត្មាអញ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅឡើយ​ ​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដើម្បី​បំពេញ​នូវ​វិ​មុ​ត្តិ​ក្ខន្ធ​ ​ដែល​មិនទាន់​ពេញលេញ​ ​តែថា​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636848721082746131
ទៅកាន់ទំព័រ៖