ព្រះត្រៃបិដក ភាគ ៣០

​។​បេ​។​ ​អាត្មាអញ​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដែល​បរិបូណ៌​ដោយ​វិមុត្តិ​ ​ជាង​ខ្លួន​អញ​ ​ដែល​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅឡើយ​ ​អាត្មាអញ​ ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅនឹង​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដើម្បី​បំពេញ​នូវ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ​ ​ដែល​មិនទាន់​ពេញលេញ​ ​តែថា​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពួក​សត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ព្រមទាំង​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​អាត្មាអញ​ ​មិនឃើញ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ ​ដែល​បរិបូណ៌​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ជាង​ខ្លួន​អញ​ ​ដែល​អាត្មាអញ​គួរ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅឡើយ​ ​បើ​ដូច្នោះ​ ​គួរ​អាត្មាអញ​ ​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅ​ចំពោះ​ធម៌​ ​ដែល​អាត្មាអញ​ ​បាន​ត្រាស់​ដឹង​ហើយ​។​
ថយ | ទំព័រទី ៣៣ | បន្ទាប់
ID: 636848721280117420
ទៅកាន់ទំព័រ៖