ព្រះត្រៃបិដក ភាគ ៣០

 ​[​៤០​]​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ដឹង​នូវ​ព្រះ​បរិវិតក្ក​ក្នុង​ព្រះទ័យ​នៃ​ព្រះមានព្រះភាគ​ ​ដោយចិត្ត​ហើយ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ដោយ​ឆាប់​ភ្លាម​ ​ដូចជា​បុរស​មាន​កំលាំង​ ​លា​ចេញ​នូវ​ដៃ​ ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​ទើប​សហ​ម្ប​តិ​ព្រហ្ម​ ​ធ្វើ​នូវ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ស្មា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ចំពោះ​ព្រះមានព្រះភាគ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះ​សុគត​ ​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម្បី​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ក្នុង​អតីតកាល​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​ក៏បាន​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅ​ចំពោះ​ធម៌​ ​យ៉ាងនេះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទុកជា​ព្រះមានព្រះភាគ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ក្នុង​អនាគតកាល​ ​ព្រះមានព្រះភាគ​ទាំងនោះ​ ​ក៏​នឹង​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅ​ចំពោះ​ធម៌​ ​យ៉ាងនេះ​ដែរ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ទ្រង់​ធ្វើសក្ការៈ​ ​ធ្វើ​សេចក្តី​គោរព​ ​អាស្រ័យ​នៅ​ចំពោះ​ធម៌​ ​យ៉ាងនេះ​ចុះ​។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 636848721483289041
ទៅកាន់ទំព័រ៖