ព្រះត្រៃបិដក ភាគ ៣០

 ​[​៤១​]​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​តទៅទៀត​ថា​
​ព្រះសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ជា​អតីត​ក្តី​ ​ព្រះសម្ពុទ្ធ​ទាំងឡាយ​ណា​ ​ជា​អនាគត​ក្តី​ ​ព្រះសម្ពុទ្ធ​ណា​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​ទ្រង់​ធ្វើ​សេចក្តី​សោក​ ​របស់​ជន​ទាំងឡាយ​ដ៏​ច្រើន​ ​ឲ្យ​វិនាស​ ​ព្រះសម្ពុទ្ធ​ទាំងអស់​នោះ​ ​ទ្រង់​គោរព​ព្រះសម្ពុទ្ធ​ក្នុង​អតីតកាល​ផង​ ​បច្ចុប្បន្ន​កាល​ផង​ ​អនាគតកាល​ផង​ ​នេះ​ជា​ធម្មតា​ ​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​ហេតុ​ដូច្នោះ​ ​បុគ្គល​អ្នក​ស្រឡាញ់​ខ្លួន​ ​ប្រាថ្នា​នូវ​ភាព​នៃ​ខ្លួន​ជាធំ​ ​កាល​រលឹក​ឃើញ​សាសនា​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គួរ​ធ្វើ​សេចក្តី​គោរព​ព្រះ​សទ្ធម្ម​។​
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 636848721728803083
ទៅកាន់ទំព័រ៖