ព្រះត្រៃបិដក ភាគ ៣០

 [​៤៣​]​ ​ទើប​ព្រះព្រហ្ម​ទេព​មាន​អាយុ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​និង​ចីវរ​ក្នុង​បុព្វណ្ហសម័យ​ ​ចូល​ទៅ​បិណ្ឌបាត​ ​ក្នុង​ក្រុង​សាវត្ថី​ ​កាល​កំពុង​ត្រាច់​ទៅ​បិណ្ឌបាត​ ​តាមលំដាប់​ច្រក​ ​ក្នុង​ក្រុង​សាវត្ថី​ ​ក៏​ចូល​សំដៅ​ទៅកាន់​ផ្ទះ​មាតា​របស់​ខ្លួន​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​នាង​ព្រាហ្មណី​ ​ជា​មាតា​របស់​ខ្លួន​។​ ​ក៏​ក្នុង​សម័យ​នោះ​ ​នាង​ព្រាហ្មណី​ ​ជា​មាតា​របស់​ព្រះព្រហ្ម​ទេព​មាន​អាយុ​ ​តែង​រៀបចំ​នូវ​គ្រឿងបូជា​(​១​)​ ​ជានិច្ច​ដល់​ព្រហ្ម​។​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​នាង​ព្រាហ្មណី​ ​ជា​មាតា​របស់​ព្រះព្រហ្ម​ទេព​មាន​អាយុ​នេះ​ ​តែង​រៀបចំ​នូវ​គ្រឿងបូជា​ជានិច្ច​ដល់​ព្រហ្ម​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​ចូល​ទៅ​រក​នាង​នោះ​ ​ហើយ​ធ្វើឲ្យ​កើត​សេចក្តី​សង្វេគ​។​
 [​៤៤​]​ ​ទើប​សហ​ម្ប​តិ​ព្រហ្ម​ ​បាត់​អំពី​ព្រហ្មលោក​ ​មក​ប្រាកដ​លើ​ផ្ទះ​នៃ​មាតា​ ​របស់​ព្រះព្រហ្ម​ទេព​មាន​អាយុ​ ​ដោយ​ឆាប់រហ័ស​ ​ដូចជា​បុរស​មាន​កំលាំង​ ​លា​ចេញ​នូវ​ដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ដែល​លា​ចេញ​។​ ​លំដាប់នោះ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​ឋិតនៅ​ឰដ៏​អាកាស​ ​បាន​ពោល​គាថា​ទាំងឡាយ​ ​នឹង​នាង​ព្រាហ្មណី​ជា​មាតា​ ​របស់​ព្រះព្រហ្ម​ទេព​មាន​អាយុ​ថា​
​(​១​)​ ​អាហារ​បិណ្ឌបាត​។​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636848722319536871
ទៅកាន់ទំព័រ៖