ព្រះត្រៃបិដក ភាគ ៣០

ជា​បុគ្គល​មាន​សេចក្តី​ត្រជាក់​ ​តែង​ប្រព្រឹត្ត​នូវ​ការស្វែងរក​អាហារ​ ​ភិក្ខុ​នោះ​ ​មិន​មាន​សេចក្តី​ស្រឡាញ់​ខាងក្រោយ​(​១​)​ ​មិន​មាន​សេចក្តី​ស្រឡាញ់​ខាងមុខ​(​២​)​ ​បាន​រម្ងាប់​នូវ​រាគាទិក្កិលេស​អស់ហើយ​ ​ប្រាសចាក​ផ្សែង​ ​គឺ​សេចក្តី​ក្រោធ​ ​មិន​មាន​សេចក្តី​ទុក្ខ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​ដាក់ចុះ​នូវ​ដំបង​ក្នុង​ពួក​សត្វ​ ​ដែល​តក់ស្លុត​(​៣​)​ ​និង​ពួក​សត្វ​ ​ដែល​ខ្ជាប់ខ្ជួន​(​៤​)​ ​ភិក្ខុ​នោះ​ ​ចូរ​បរិភោគ​នូវ​គ្រឿងបូជា​ ​គឺ​ដុំ​បាយ​ ​ដ៏​ប្រសើរ​របស់​នាង​ ​ភិក្ខុ​នោះ​ ​ប្រាសចាក​សេនា​ ​គឺ​កិលេស​ ​មានចិត្ត​ស្ងប់​រម្ងាប់​ហើយ​ ​មិន​មាន​សេចក្តី​ញាប់ញ័រ​ ​គឺ​តណ្ហា​ ​តែង​ត្រាច់​ទៅ​ ​ដូច​ដំរី​ ​ដែលគេ​ទូន្មាន​បាន​ ​មាន​សីល​ដ៏​ល្អ​ ​មានចិត្ត​រួច​ស្រឡះ​ហើយ​ ​ភិក្ខុ​នោះ​ ​ចូរ​បរិភោគ​ ​នូវ​គ្រឿងបូជា​ ​គឺ​ដុំ​បាយ​ដ៏​ប្រសើរ​ ​របស់​នាង​ចុះ​ ​នាង​ចូរ​មាន​សេចក្តី​ជ្រះថ្លា​ ​ចំពោះ​ភិក្ខុ​នោះ​ ​កុំ​មាន​សេចក្តី​ញាប់ញ័រ​ ​ចូរ​តម្កល់​នូវ​ទាន​ ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ ​

​(​១​)​ ​សំដៅយក​អ​តី​ត​ក្ខន្ធ​។​ ​(​២​)​ ​សំដៅយក​អ​នាគ​ត​ក្ខន្ធ​។​ ​បាន​សេចក្តី​ថា​ ​ភិក្ខុ​នោះ​ ​មិន​មាន​ត្រេកអរ​ ​ក្នុង​ខន្ធ​ទាំងអម្បាល​នោះ​ឡើយ​។​ ​(​៣​)​ ​បាន​ដល់​បុថុជ្ជន​។​ ​(​៤​)​ ​បាន​ដល់​ព្រះ​ខីណាស្រព​។​
ថយ | ទំព័រទី ៣៩ | បន្ទាប់
ID: 636848723312423661
ទៅកាន់ទំព័រ៖