ព្រះត្រៃបិដក ភាគ ៣០
[៥] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់សោមាភិក្ខុនី ប្រាថ្នាឲ្យនាងឃ្លាតចាកសមាធិ ក៏ចូលទៅរកសោមាភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោលគាថានឹងសោមាភិក្ខុនីថា
ទី(១) ណា ដែលមានដោយកម្រ ជាទីដែលឥសីទាំងឡាយ គប្បីដល់ ទីនោះស្ត្រីដែលមានបញ្ញាប្រវែងពីរធ្នាប់ មិនអាចនឹងដល់បានឡើយ។
[៦] លំដាប់នោះ សោមាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វីហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា។ ទើបសោមាភិក្ខុនី មានសេចក្តីចូលចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលនូវគាថា។ លុះសោមាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាបហើយ ក៏ពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា
(១) ព្រះអរហត្ត។
ID: 636848709983851310
ទៅកាន់ទំព័រ៖