ព្រះត្រៃបិដក ភាគ ៣០

​ម្នាលនាង​ព្រាហ្មណី​ ​ចូរ​នាង​មើល​ ​នូវ​អ្នកប្រាជ្ញ​កន្លង​បង់​នូវ​ឱឃៈ​ ​ហើយ​ធ្វើបុណ្យ​ ​ជាទី​នាំមក​ ​នូវ​សេចក្តី​សុខ​ចុះ​។​ ​នាង​ព្រាហ្មណី​ ​មាន​សេចក្តី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ចំពោះ​ភិក្ខុ​នោះ​ ​បាន​តម្កល់​នូវ​ទាន​ ​ក្នុង​ទក្ខិណេយ្យ​បុគ្គល​ ​នាង​ព្រាហ្មណី​ ​បានឃើញ​អ្នកប្រាជ្ញ​ ​ដែល​កន្លង​បង់​នូវ​ឱឃៈ​ហើយ​ ​ធ្វើ​នូវ​បុណ្យ​ជាទី​នាំមក​ ​នូវ​សេចក្តី​សុខ​។​

​ពក​សូត្រ​ ​ទី៤​


 [​៤៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ជិត​ក្រុង​សាវត្ថី​។​ ​សម័យ​នោះ​ឯង​ ​ពក​ព្រហ្ម​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ថា​ ​ទីនេះ​ទៀង​ ​ទីនេះ​ឋិតថេរ​ ​ទីនេះ​ ​មាននៅ​គ្រប់​កាល​ ​ទីនេះ​ខ្ជាប់ខ្ជួន​ ​ទីនេះ​មាន​សភាព​មិន​ច្យុត​ ​ព្រោះថា​ ​សត្វ​ក្នុង​ទីនេះ​ ​មិនកើត​ ​មិន​ចាស់​ ​មិន​ស្លាប់​ ​មិន​ច្យុត​ ​មិន​បដិសន្ធិ​ ​ទី​ដទៃ​ ​ដែល​ជា​គ្រឿងរ​លាស់​ចេញ​ ​ដ៏​ក្រៃលែង​ ​ជាង​ទី​របស់​ព្រហ្ម​នេះ​ ​មិន​មាន​ឡើយ​។​
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 636848723628191722
ទៅកាន់ទំព័រ៖