ព្រះត្រៃបិដក ភាគ ៣០
[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន៧២នាក់ ជាអ្នកស្រឡាញ់បុណ្យ ញុំាងអ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លងហើយ នូវជាតិ និងជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅដោយវេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។
[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់នូវអាយុណា ថាវែង អាយុនុ៎ះតិច មិនមែនវែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹងច្បាស់នូវអាយុមានប្រមាណ១សែន នៃនិរព្វុទៈ(១)។
[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍រកទីបំផុតគ្មាន ប្រព្រឹត្តកន្លងហើយ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមកអំពីដើម របស់ខ្ញុំព្រះអង្គដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូមព្រះអង្គ ប្រាប់នូវសីលវត្តនុ៎ះ ដល់ខ្ញុំព្រះអង្គ។
(១) ជាឈ្មោះសំខ្យាមួយយ៉ាង ប្រើលេខ១ មានពិន្ទុហុកសិបបី។
ID: 636848963306130516
ទៅកាន់ទំព័រ៖