ព្រះត្រៃបិដក ភាគ ៣០
[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅគ្របសង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង(១) ដោយហេតុណា ហេតុនោះ ជាសីលវត្តមានមកអំពីដើមរបស់អ្នក តថាគតរលឹកបានដូចបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងប្រជុំជន ដែលត្រូវចោរចាប់ក្នុងឆ្នេរស្ទឹង ឈ្មោះឯណិ នាំទៅជាឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់អ្នក តថាគតរលឹកបាន ដូចជាបុគ្គលដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែងចាប់ដោយកំលាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យរួចបាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស
(១) គិម្ហរដូវ។
ID: 636848963620778513
ទៅកាន់ទំព័រ៖