ព្រះត្រៃបិដក ភាគ ៣០

​អំពើនោះ​ ​ជា​សីល​វត្ត​ ​មាន​មក​អំពី​ដើម​របស់​អ្នក​ ​តថាគត​រលឹក​បាន​ ​ដូចជា​បុគ្គល​ដេកលក់​ហើយ​ ​ភ្ញាក់​ឡើង​ ​ពីដើម​ ​តថាគត​ ​ឈ្មោះ​កប្បៈ​ ​ជា​កូនសិស្ស​របស់​អ្នក​ ​រាប់អាន​អ្នកជា​បុគ្គល​មាន​ប្រាជ្ញា​ល្អ​ ​បរិបូណ៌​ដោយ​វត្ត​ ​អំពើនោះ​ ​ជា​សីល​វត្ត​ ​មាន​មក​អំពី​ដើម​របស់​អ្នក​ ​តថាគត​រលឹក​បាន​ ​ដូចជា​បុគ្គល​ដេកលក់​ហើយ​ ​ភ្ញាក់​ឡើង​ ​អ្នកដឹង​ច្បាស់​នូវ​អាយុ​នោះ​ ​របស់​តថាគត​ ​ដោយពិត​ ​មួយទៀត​ ​ដឹង​ច្បាស់​នូវ​ជន​ទាំងឡាយ​ដទៃ​ ​ហាក់ដូចជា​ព្រះពុទ្ធ​ ​នេះ​ជា​អានុភាព​ដ៏​រុងរឿង​របស់​អ្នក​ ​ជាស​ភាវៈ​ ​ញុំាង​ព្រហ្មលោក​ឲ្យ​ភ្លឺស្វាង​ឋិតនៅ​។​

​អប​រា​ទិដ្ឋិ​សូត្រ​ ​ទី៥​


 [​៥២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​គហបតី​ ​ទៀប​ក្រុង​សាវត្ថី​។​ ‌​សម័យ​នោះ​ឯង​ ​ព្រហ្ម​មួយ​អង្គ​ ​មាន​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ ​កើតឡើង​ថា​ ​បុគ្គល​ដែល​មក​ក្នុង​លោក​នេះ​ ​គ្មាន​ជា​សមណៈ​ ​ជា​ព្រាហ្មណ៍​ទេ​។​
ថយ | ទំព័រទី ៤៥ | បន្ទាប់
ID: 636848963936616578
ទៅកាន់ទំព័រ៖