ព្រះត្រៃបិដក ភាគ ៣០

​[​៥៩​]​ ​ព្រហ្ម​តប​ថា​ ​បពិត្រ​លោក​និទ៌ុក្ខ​ ​ទិដ្ឋិ​របស់ខ្ញុំ​ណា​ ​មាន​ហើយ​ក្នុង​កាលមុន​ ​ទិដ្ឋិ​របស់ខ្ញុំ​នោះ​ ​មិន​មាន​ទេ​ ​ខ្ញុំ​ឃើញ​នូវ​ព្រះ​រស្មី​ ​ដែល​ប្រព្រឹត្ត​កន្លង​ ​នូវ​រស្មី​ឯទៀត​ ​ក្នុង​ព្រហ្មលោក​ដែរ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​ពោល​ ​ដោយ​ប្រការ​ដូចម្តេច​ ​ព្រោះថា​ ​ខ្ញុំ​ជា​បុគ្គល​ទៀង​ ​ជា​បុគ្គល​មាន​នៅ​សព្វ​ៗ​កាល​។

 [​៦០​]​ ​គ្រានោះ​ ​ព្រះមានព្រះភាគ​ ​ញុំាង​ព្រហ្ម​នោះ​ឲ្យ​សង្វេគ​ហើយ​ ​ក៏​បាត់​អំពី​ព្រហ្មលោក​នោះ​ ​មក​ប្រាកដ​ក្នុង​វត្ត​ជេតពន​ ​ដោយ​ឆាប់រហ័ស​ ​ដូច​បុរស​មាន​កំលាំង​ ​លា​ចេញ​នូវ​ដៃ​ដែល​បត់​ចូល​ ​ឬបត់​ចូល​នូវ​ដៃ​ ​ដែល​លា​ចេញ​។​ ​លំដាប់នោះ​ ​ព្រហ្ម​ក៏​ហៅ​ព្រហ្ម​ជា​បរិស័ទ​ ​មួយ​អង្គ​មក​ថា​ ​ម្នាល​អ្នក​និទ៌ុក្ខ​ ​អ្នក​ចូរ​មក​ ​អ្នក​ចូរ​ទៅ​រក​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ពោល​យ៉ាងនេះ​ ​នឹង​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​មោគ្គល្លាន​ ​អ្នក​និទ៌ុក្ខ​ ​សាវ័ក​ទាំងឡាយ​ដទៃទៀត​ ​របស់​ព្រះមានព្រះភាគ​នោះ​ ​ដែល​មាន​ឫទ្ធិ​ច្រើន​ ​យ៉ាងនេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ដូចជា​ព្រះ​មហាមោគ្គល្លាន​ ​ព្រះ​កស្សប​ ​ព្រះ​ក​ប្បិ​ន​ ​ព្រះ​អនុ​រុទ្ធ​ដ៏​ចំរើន​ ​នៅ​មាន​ទៀត​ដែរ​ឬទេ​។​
ថយ | ទំព័រទី ៤៩ | បន្ទាប់
ID: 636848965214659678
ទៅកាន់ទំព័រ៖