ព្រះត្រៃបិដក ភាគ ៣០
ព្រហ្មជាបរិស័ទនោះ ទទួលពាក្យព្រហ្មនោះថា អើលោកអ្នកនិទ៌ុក្ខ ដូច្នេះហើយ ក៏បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុងទីចំពោះមុខព្រះមហាមោគ្គល្លានមានអាយុ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង។បេ។
[៦១] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ក្រាបថ្វាយបង្គំព្រះមហាមោគ្គល្លានមានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ព្រហ្មជាបរិស័ទនោះ លុះឋិតនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រលោកអ្នកនិទ៌ុក្ខ។បេ។ ព្រះអនុរុទ្ធ។
[៦២] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថា នឹងព្រហ្មជាបរិស័ទថា
សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេចដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។
ID: 636848965545918625
ទៅកាន់ទំព័រ៖