ព្រះត្រៃបិដក ភាគ ៣០

 ​[​៦៣​]​ ​លំដាប់នោះ​ ​ព្រហ្ម​ជា​បរិស័ទ​នោះ​ ​ត្រេកអរ​ ​រីករាយ​នឹង​ភាសិត​ ​របស់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ហើយ​ ​ក៏​ចូល​ទៅ​រក​ព្រហ្ម​នោះ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រហ្ម​នោះ​ថា​ ​បពិត្រ​អ្នក​និទ៌ុក្ខ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​មាន​ថេរ​វាចា​យ៉ាងនេះ​ថា​
​សាវ័ក​ទាំងឡាយ​របស់​ព្រះពុទ្ធ​ ​នៅ​មាន​ច្រើន​អង្គ​ ​ជា​អ្នកមាន​វិជ្ជា៣ផង​ ​សម្រេច​ដោយ​ឫទ្ធិ​ផង​ ​ឈ្លាស​ក្នុង​វារៈ​នៃ​ចិត្ត​ផង​ ​ជា​ព្រះអរហន្ត​ខីណាស្រព​ផង​។​

 [​៦៤​]​ ​ព្រហ្ម​ជា​បរិស័ទ​ ​បាន​ពោល​ពាក្យ​នេះ​ហើយ​ ​ចំណែកខាង​ព្រហ្ម​ជា​អ្នកមាន​សេចក្តី​ត្រេកអរ​ ​ក៏​ត្រេកអរ​នឹង​ភាសិត​របស់​ព្រហ្ម​ជា​បរិស័ទ​នោះ​។​

​បមាទ​សូត្រ​ ​ទី៦​


 [​៦៥​]​ ​សាវត្ថី​និទាន​។​ ​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​សម្រាក​ ​ក្នុង​វេលា​ថ្ងៃ​ ​សម្ងំ​នៅក្នុង​ឈាន​សមាបត្តិ​។​ ​
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 636848966009565144
ទៅកាន់ទំព័រ៖