ព្រះត្រៃបិដក ភាគ ៣០

​នែ​គ្នាយើង​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​មក​អំពី​ទីណា​ហ្ន៎​។​ ​ព្រហ្ម​ទាំងពីរ​ ​ក៏​ប្រាប់​ថា​ ​ម្នាល​គ្នាយើង​ ​យើង​ទើបនឹង​មក​អំពីសំណាក់​ ​នៃ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ម្នាល​គ្នាយើង​ ​ចុះ​អ្នក​នឹង​ទៅកាន់​ទី​បំរើ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ឬទេ​។​
 [​៦៦​]​ ​កាលបើ​ព្រហ្ម​ទាំងពីរ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​ព្រហ្ម​នោះ​ ​អត់ទ្រាំ​នឹង​ពាក្យ​នោះ​មិនបាន​ ​ក៏​និមិ្មត​ខ្លួន​ចំនួន​មួយ​ពាន់​ ​ហើយ​និយាយ​នឹង​ព្រហ្ម​មួយ​អង្គ​ ​ឈ្មោះ​សុ​ព្រហ្ម​ ​យ៉ាងនេះ​ថា​ ​ម្នាល​គ្នាយើង​ ​អ្នក​ឃើញ​ឥទ្ធានុភាព​របស់ខ្ញុំ​ ​មាន​សភាព​យ៉ាងនេះ​ឬទេ​។​ ​សុ​ព្រហ្ម​តប​ថា​ ​ម្នាល​គ្នាយើង​ ​ខ្ញុំ​ឃើញ​ឥទ្ធានុភាព​របស់​អ្នក​ ​មាន​សភាព​យ៉ាងនោះ​ហើយ​។​ ​ព្រហ្ម​នោះ​តប​ថា​ ​ម្នាល​គ្នាយើង​ ​ខ្ញុំ​នោះ​ឯង​ ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ធំ​យ៉ាងនេះ​ ​ខ្ញុំ​នឹង​ទៅកាន់​ទី​បំរើ​សមណៈ​ ​ឬ​ព្រាហ្មណ៍​ដទៃ​ណា​ទៀត​ ​ម្តេច​បាន​។​
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 636848966508893704
ទៅកាន់ទំព័រ៖