ព្រះត្រៃបិដក ភាគ ៣០
[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹងកោកាលិកភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន(១) ខ្ញុំសំគាល់នូវបុថុជ្ជន ដែលថាអាចរាប់នូវគុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ(២) ។
តិស្សកសូត្រ ទី៨
[៧៣] ទៀបក្រុងសាវត្ថី... សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាកក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។
(១) គុណព្រះខីណាស្រព គ្មានអ្នកណារាប់អស់ឡើយ។ (២) បុថុជ្ជនណា អួតថារាប់គុណព្រះខីណាស្រពអស់ បុថុជ្ជននោះ ចាត់ថាជាអ្នកល្ងង់ខ្លៅ។ អដ្ឋកថា
ID: 636848967762475404
ទៅកាន់ទំព័រ៖