ព្រះត្រៃបិដក ភាគ ៣០
[៧៤] គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុឈ្មោះកតមោរកតិស្សកៈ ហើយពោលគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវគុណព្រះខីណាស្រព ដែលជាគុណរាប់មិនអស់បាន ខ្ញុំសំគាល់នូវបុគ្គលឥតប្រាជ្ញា ដែលថាអាចរាប់គុណព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គលល្ងង់ខ្លៅ។
តុទុព្រហ្មសូត្រ ទី៩
[៧៥] ទៀបក្រុងសាវត្ថី... សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅរកកោកាលិកភិក្ខុ
ID: 636848968169588690
ទៅកាន់ទំព័រ៖