ព្រះត្រៃបិដក ភាគ ៣០
លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយនឹងកោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត ឲ្យជ្រះថ្លាក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មានសីលជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គលហើយ ហេតុអ្វីក៏ឥឡូវនេះ អ្នកមកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញកំហុសរបស់លោកនេះចុះ។
[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួនដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់
ID: 636848968441224227
ទៅកាន់ទំព័រ៖