ព្រះត្រៃបិដក ភាគ ៣០

 ​[​៧៨​]​ ​កាលបើ​កោ​កាលិក​ភិក្ខុ​ ​ក្រាបទូល​យ៉ាងនេះ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កោ​កាលិក​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​ម្នាល​កោ​កាលិក​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ម្នាល​កោ​កាលិក​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ម្នាល​កោ​កាលិក​ ​អ្ន​ក​ចូរ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​សារីបុត្ត​ ​និង​មោគ្គល្លាន​ចុះ​ ​ព្រោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​មាន​សីល​ជាទីស្រឡាញ់​។​ ​កោ​កាលិក​ភិក្ខុ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​ពីរ​ដង​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុគ្គល​ដែល​គួរ​ជឿ​ ​គួរ​ប្រតិបត្តិ​តាម​របស់ខ្ញុំ​ ​មានស្រាប់ហើយ​ ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​ជា​អ្នក​ប្រាថ្នា​លាមក​ពិ​តៗ​ ​ប្រព្រឹត្តទៅ​តាម​អំណាច​នៃ​សេចក្តី​ប្រាថ្នា​ដ៏​លាមក​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កោ​កាលិក​ភិក្ខុ​ ​ជា​គំរប់​ពីរ​ដង​ ​យ៉ាងនេះ​ថា​ ​ម្នាល​កោ​កាលិក​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ម្នាល​កោ​កាលិក​ ​អ្នក​កុំ​និយាយ​យ៉ាងនេះ​ឡើយ​ ​ម្នាល​កោ​កាលិក​ ​អ្ន​ក​ចូរ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ ​ក្នុង​សារីបុត្ត​ ​និង​មោគ្គល្លាន​ទៅចុះ​ ​ព្រោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​មាន​សីល​ជាទីស្រឡាញ់​។​ ​កោ​កាលិក​ភិក្ខុ​ ​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​។​បេ​។​ ​ប្រព្រឹត្តទៅ​តាម​អំណាច​សេចក្តី​ប្រាថ្នា​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​កោ​កាលិក​ភិក្ខុ​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​។​បេ​។​ ​ព្រោះ​សារីបុត្ត​ ​និង​មោគ្គល្លាន​ ​មាន​សីល​ជាទីស្រឡាញ់​។​ ​
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 636848968976684853
ទៅកាន់ទំព័រ៖