ព្រះត្រៃបិដក ភាគ ៣០

 [​៧៩​]​ ​លំដាប់នោះ​ឯង​ ​កោ​កាលិក​ភិក្ខុ​ ​ក្រោក​អំពី​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចេញទៅ​។​ ​កោ​កាលិក​ភិក្ខុ​ ​ចេញទៅ​មិនយូរ​ប៉ុន្មាន​ ​កាយ​ទាំងមូល​ ​ក៏​ចេញ​ជា​អុទ​(​១​)​ ​ប៉ុន​ៗ​គ្រាប់​ស្ពៃ​ ​អុទ​ដែល​ប៉ុន​គ្រាប់​ស្ពៃ​ ​ក្លាយ​ឡើង​ប៉ុន​ៗ​គ្រាប់​សណ្តែកបាយ​ ​អុទ​ដែល​ប៉ុន​គ្រាប់​សណ្តែកបាយ​ ​ក្លាយ​ឡើង​ប៉ុន​ៗ​គ្រាប់​សណ្តែកកង់​ ​អុទ​ដែល​ប៉ុន​គ្រាប់​សណ្តែកកង់​ ​ក្លាយ​ឡើង​ប៉ុន​ៗ​គ្រាប់​ពុទ្រា​ ​អុទ​ដែល​ប៉ុន​គ្រាប់​ពុទ្រា​ ​ក្លាយ​ឡើង​ប៉ុន​ៗ​ផ្លែ​ពុទ្រា​ ​អុទ​ដែល​ប៉ុន​ផ្លែ​ពុទ្រា​ ​ក្លាយ​ឡើង​ប៉ុន​ៗ​ផ្លែ​កន្ទួតព្រៃ​ ​អុទ​ដែល​ប៉ុន​ផ្លែ​កន្ទួតព្រៃ​ ​ក្លាយ​ឡើង​ប៉ុន​ៗ​ក្តិប​ព្នៅ​ ​អុទ​ដែល​ប៉ុ​នក្តិប​ព្នៅ​ ​ក្លាយ​ឡើង​ប៉ុន​ៗ​ផ្លែ​ព្នៅ​ ​អុទ​ដែល​ប៉ុន​ផ្លែ​ព្នៅ​ ​ក៏​បែកធ្លាយ​ ​ហូរ​ខ្ទុះ​និង​ឈាម​។​ ​គ្រានោះ​ ​កោ​កាលិក​ភិក្ខុ​ ​ក៏​ធ្វើ​មរណកាល​ ​ដោយ​ជម្ងឺ​នោះ​ទៅ​។​ ​លុះ​កោ​កាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ហើយ​ ​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះតែ​ចងចិត្ត​អាឃាត​ ​ក្នុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​
​(​១​)​ ​អាចារ្យ​ខ្លះ​ប្រែថា​ ​បូស​ ​ខ្លះ​ថា​ ​បូស​រលកកែវ​ ​ខ្លះ​ថា​ ​កម​រលាយ​។​
ថយ | ទំព័រទី ៦១ | បន្ទាប់
ID: 636848969292332907
ទៅកាន់ទំព័រ៖