ព្រះត្រៃបិដក ភាគ ៣០

 ​[​៨០​]​ ​លំដាប់នោះ​ ​លុះ​វេលា​រាត្រី​បឋមយាម​ ​កន្លងទៅ​ហើយ​ ​សហ​ម្ប​តិ​ព្រហ្ម​ ​មាន​រស្មី​ល្អ​ ​ញុំាង​វត្ត​ជេតពន​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​សហ​ម្ប​តិ​ព្រហ្ម​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ ​ធ្វើ​មរណកាល​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កោ​កាលិក​ភិក្ខុ​ ​លុះ​ធ្វើ​មរណកាល​ហើយ​ ​ក៏​ទៅ​កើត​ក្នុង​បទុមនរក​ ​ព្រោះតែ​ចងចិត្ត​អាឃាត​ ​ក្នុង​ព្រះ​សារីបុត្ត​ ​និង​ព្រះ​មោគ្គល្លាន​។​ ​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​ពោល​ពាក្យ​នេះ​ ​លុះ​ពោល​ពាក្យ​នេះ​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​រួច​បាត់​អំពី​ទីនោះ​។​
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 636848969492634364
ទៅកាន់ទំព័រ៖