ព្រះត្រៃបិដក ភាគ ៣០

មិន​អាច​រាប់​បាន​ដោយ​ងាយ​ថា​ ​ប៉ុណ្ណេះ​ឆ្នាំ​ ​ប៉ុណ្ណោះ​រយ​ឆ្នាំ​ ​ប៉ុណ្ណោះ​ពាន់​ឆ្នាំ​ ​ឬ​ប៉ុណ្ណោះ​សែន​ឆ្នាំ​បានទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អាច​ធ្វើ​ឧបមា​បាន​ឬទេ​។​
 [​៨៣​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ភិក្ខុ​ ​តថាគត​ ​អាច​ធ្វើ​បាន​ ​ហើយ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​ដូចជា​រទេះ​ផ្ទុក​គ្រាប់ល្ង​ ​របស់​អ្នក​ដែន​កោសល​ ​ដែល​មាន​ចំណុះ​ ​២០ខារិ​(​១​)​ ​លុះដល់​កន្លងទៅ​មួយ​រយ​ឆ្នាំ​ៗ​ ​បុរស​ចាប់​យក​គ្រាប់ល្ង​មួយ​គ្រាប់​ៗ​ ​អំពី​រទេះ​នោះ​ ​ម្នាល​ភិក្ខុ​ ​រទេះ​ល្ង​របស់​អ្នក​ដែន​កោសល​ ​ដែល​មាន​ចំណុះ​ ​២០ខារិ​នោះ​ ​អស់រលីង​ ​ឥត​សេសសល់​ ​ដោយលំដាប់​ ​នេះ​ឆាប់​ជាង​ ​នៅ​មិនទាន់​ដល់​នរក​ឈ្មោះ​ ​អព្វុទៈ​ ​មួយ​ទេ​ ​ម្នាល​ភិក្ខុ​ ​២០អព្វុទ​នរក​ ​ស្មើនឹង​ ​និរ​ព្វុ​ទ​នរក​ ​មួយ​ ​ម្នាល​ភិក្ខុ​ ​២០និរ​ព្វុ​ទ​នរក​ ​ស្មើនឹង​ ​អពព​នរក​ ​មួយ​ ​ម្នាល​ភិក្ខុ​ ​២០អពព​នរក​ ​ស្មើនឹង​ ​អដដ​នរក​ ​មួយ​ ​ម្នាល​ភិក្ខុ​ ​២០អដដ​នរក​ ​ស្មើនឹង​ ​អហហ​នរក​ ​មួយ​ ​ម្នាល​ភិក្ខុ​ ​២០អហហ​នរក​ ​ស្មើនឹង​ ​កុមុទ​នរក​ ​មួយ​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​៤បត្ថៈ​ ​(​នាលិ​)​ ​នៃ​អ្នក​ដែន​មគធៈ​ ​ជា១បត្ថៈ​ ​របស់​អ្នក​ដែន​កោសល​,​ ​៤បត្ថៈ​នោះ​ ​ជា១អា​ឡ្ហ​កៈ​ ​៤អា​ឡ្ហ​កៈ​ ​ជា១ទោ​ណៈ​,​ ​៤ទោ​ណៈ​ ​ជា១មា​និ​កា​,​ ​៤មា​និ​កា​ ​ទើបត្រូវ​ជា១ខារិ​ ​គឺ១អំ​រែក​។​
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 636848970094028762
ទៅកាន់ទំព័រ៖