ព្រះត្រៃបិដក ភាគ ៣០
រមែងមិនបានសុខព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែលញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិបប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។
ចប់ អាយាចនវគ្គ។
ឧទ្ទាននៃអាយាចនវគ្គនោះ គឺ
អាយាចនសូត្រ១ គារវសូត្រ១ ព្រហ្មទេវសូត្រ១ ពកព្រហ្មសូត្រ១ អបរាទិដ្ឋិសូត្រ១ បមាទសូត្រ១ បឋមកោកាលិកសូត្រ១ តិស្សកសូត្រ១ តុទុព្រហ្មសូត្រ១ ទុតិយកោកាលិកសូត្រដទៃទៀត១។
ID: 636848970750476308
ទៅកាន់ទំព័រ៖