ព្រះត្រៃបិដក ភាគ ៣០

​ព្រហ្ម​បញ្ចកៈ​
​សន​ង្កុ​មារ​សូត្រ​ ​ទី១​


 [​៨៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្បែរ​ឆ្នេរ​ស្ទឹង​ ​ឈ្មោះ​សប្បិ​នី​ ​ទៀប​ក្រុង​រាជគ្រឹះ​។​ ​លំដាប់នោះ​ឯង​ ​កាល​វេលា​រាត្រី​បឋមយាម​កន្លងទៅ​ហើយ​ ​ព្រហ្ម​ឈ្មោះ​ ​សន​ង្កុ​មារ​ ​មាន​រស្មី​ដ៏​ល្អ​ ​ញុំាង​ឆ្នេរ​ស្ទឹង​សប្បិ​នី​ទាំងមូល​ ​ឲ្យ​ភ្លឺស្វាង​ ​រួច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​ឈរ​ក្នុង​ទីសម​គួរ​។​
 [​៨៦​]​ ​លុះ​សន​ង្កុ​មារ​ព្រហ្ម​ ​ឈរ​នៅក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​គាថា​នេះ​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​
​ពួក​ជន​ដែល​អាស្រ័យ​នូវ​គោត្រ​ ​មានតែ​ក្សត្រិយ៍​ប្រសើរ​បំផុត​ក្នុង​ប្រជុំជន​ ​ចំណែក​ខីណាសវ​ព្រាហ្មណ៍​ ​អ្នក​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ប្រសើរ​បំផុត​ក្នុង​ពួក​ទេវតា​ ​និង​មនុស្ស​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 636848971143428784
ទៅកាន់ទំព័រ៖