ព្រះត្រៃបិដក ភាគ ៣០

​ក៏​មាន​ ​រយ​ដប់​ក៏​មាន​ ​លោក​ទាំងអស់​នោះ​ ​បាន​ដល់​នូវ​ខ្សែ​អរិយមគ្គ​ហើយ​ ​មិនទៅ​កើតជា​សត្វតិរច្ឆាន​ទេ​ ​មួយទៀត​ ​ចិត្ត​ខ្ញុំ​គិតថា​ ​ពួក​សត្វ​ក្រៅពី​សេក្ខៈ​នេះ​ ​សុទ្ធតែ​ជា​អ្នក​បាន​ចំណែក​បុណ្យ​ ​តែ​ខ្ញុំ​មិន​អាច​នឹង​រាប់​បាន​ ​ព្រោះ​ខ្លាច​មុសាវាទ​។​ ​

​អរុណ​វតី​សូត្រ​ ​ទី៤​


 [​៩២​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ទៀប​ក្រុង​សាវត្ថី​។​បេ​។​ ​ក្នុង​ទីនោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​។​
 ​[​៩៣​]​ ​ព្រះមានព្រះភាគ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​ព្រះរាជា​ ​ឈ្មោះ​ ​អរុណ​វន្ត​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​ព្រះរាជា​អរុណ​វន្ត​ ​មាន​រាជធានី​ឈ្មោះ​ ​អរុណ​វតី​ ​។​
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 636848972420751843
ទៅកាន់ទំព័រ៖